ខ្ញុំបានសរសេរសៀវភៅប្រលោមលោកប្រាំបួនក្បាល។ ឧបមាថា អ្នកអាចសម្ភាសន៍តួរអង្គណាមួយនៅក្នុងសៀវភៅរបស់ខ្ញុំ។ ប្រសិនបើ អ្នកសួរពួកគេថា «តើអ្នកចង់ឈឺចាប់តិចជាងមុនឬទេ?» ខ្ញុំច្បាស់ណាស់ថា ពួកគេនឹងឆ្លើយថា «បាទ!»
ខ្ញុំយល់ចិត្តតួរអង្គរបស់ខ្ញុំទាំងនោះ។ ប៉ុន្ដែ ក្នុងនាមជាអ្នកនិពន្ធ ខ្ញុំដឹងថា នៅទីបញ្ចប់នៃការឈឺចាប់ទាំងអស់របស់ពួកគេនឹងមានតម្លៃ ព្រោះវាមានសារសំខាន់សម្រាប់ការលូតលាស់របស់ពួកគេ និងរីករាយនៅចុងបញ្ចប់។
ព្រះជាម្ចាស់បានសរសេររឿងរ៉ាវរបស់យើងម្នាក់ៗនៅក្នុងសាច់រឿងរបស់ទ្រង់។ យើងជាផ្នែកមួយនៃអ្វីមួយដែលធំជាងខ្លួនយើង។ ព្រះបានត្រាស់ហៅយើងឱ្យទុកចិត្តទ្រង់ ដើម្បីដើរតួរជាមួយគ្នានៅក្នុងសាច់រឿងនោះ ដើម្បីឱ្យចុងបំផុត និងគ្មានទីបញ្ចប់ យើងនឹងថ្វាយបង្គំទ្រង់ ជាមួយនឹងភាពគួរភ្ញាក់ផ្អើលពីភាពអស្ចារ្យនៃរឿងរ៉ាវដ៏ស្មុកស្មាញរបស់ទ្រង់។
តើការឈឺចាប់គ្មានន័យឬ?
ប៉ុន្ដែ វាដូចជាតួរអង្គនៃរឿងប្រឌិតរបស់ខ្ញុំដែរ ដែលមិនបានដឹងអំពីយុទ្ធសាស្រ្តរបស់ខ្ញុំទេ យើងខ្វះនូវទស្សនវិស័យក្នុងការមើលឃើញពីចំណែកនៃជីវិតរបស់យើងអាចស៊ីចង្វាក់ជាមួយនឹងផែនការទាំងមូលរបស់ព្រះយ៉ាងដូចម្តេច។ ជំងឺមហារីក ពិការភាព គ្រោះថ្នាក់ និងការបាត់បង់ផ្សេងៗ ព្រមទាំងទុក្ខព្រួយដែលបានកើតឡើងហាក់បីដូចជាគ្មានន័យសោះ។ ប៉ុន្ដែការដែលយើងមិនបានឃើញហេតុផលណាមួយនៅក្នុងការឈឺចាប់របស់យើង មិនមែនមានន័យថាគ្មានន័យនោះទេ។
អ្នកស្រី ជូនី អើរ៉េកសាន់ តាដា (Joni Eareckson Tada) កំពុងអបអរសាទរខួបហាសិបឆ្នាំនៅលើរទេះរុញរបស់នាង។ ពាក្យ អបអរសាទរ មើលទៅដូចជាពាក្យមិនត្រឹមត្រូវទេមែនទេ? វាដូចជានាងជូនីចង់បញ្ចប់ជីវិតនៅអាយុ១៧ឆ្នាំរបស់នាងទៅវិញនោះទេ។ ប៉ុន្ដែ បើមើលត្រឡប់ក្រោយ យើងឃើញការរីកចម្រើននៃចរិតលក្ខណៈ និងជីវិតដែលរាប់មិនអស់ រួមបញ្ចូលទាំងគ្រួសាររបស់ខ្ញុំដែរ ព្រះបានប៉ះពាល់តាមរយៈជីវិតរបស់ចូនី។ ព្រះគម្ពីរបានបង្រៀនយើងថា នៅក្នុងព្រះហស្ដនៃសេចក្តីស្រឡាញ់របស់ព្រះដែលប្រកបដោយអំណាចព្រះចេស្ដា គ្មានការឈឺចាប់ណាដែលយើងជួបគ្មានន័យនោះទេ ទោះបីជា វាហាក់បីដូចជាគ្មានន័យនៅពេលនេះក្តី។
តើប៉ុន្មានដង ដែលព្រះមានគោលបំណងនៅក្នុងព្រឹត្តិការណ៍ដែលហាក់បីដូចជាមិនសមហេតុផល ពេលវាកើតឡើង?
គ្រប់យ៉ាងជាប្រយោជន៍សម្រាប់ភាពអស់កល្បរបស់យើង
រ៉ូម ៨:២៨ គឺជាខគម្ពីរមួយគួរឱ្យចាប់អារម្មណ៍បំផុត ដែលបានចែងនៅក្នុងព្រះគម្ពីរៈ «យើងដឹងថា គ្រប់ការទាំង អស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់»។ នៅក្នុងបរិបទបង្ហាញថា នៅក្នុងពិភពលោកនៃការស្រែកថ្ងូរ និងទុក្ខកង្វល់ ការយកព្រះទ័យទុកដាក់របស់ព្រះគឺកែប្រែបុត្ររបស់ទ្រង់ឱ្យបានដូចជារូបភាពរបស់ព្រះគ្រីស្ទ។ ហើយព្រះធ្វើការតាមរយៈកាលៈទេសៈដ៏លំបាកនៃជីវិតរបស់យើង ដើម្បីអភិវឌ្ឍភាពដូចជាព្រះគ្រីស្ទរបស់យើង។
នៅក្នុង រ៉ូម ៨:២៨ ទាក់ទងនឹងគម្ពីរសញ្ញាចាស់ លោកយ៉ូសែបនិយាយទៅកាន់បងៗរបស់គាត់ (អ្នកដែលលក់គាត់ឱ្យធ្វើជាទាសករ) ថា «អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ» លោកុប្បត្តិ ៥០:២០)។
«ព្រះទ្រង់សំរេចជាការល្អវិញ» បញ្ជាក់ថា ព្រះមិនគ្រាន់តែធ្វើឱ្យកាលៈទេសៈកាន់តែអាក្រក់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ព្រះអង្គជ្រាបយ៉ាងច្បាស់អំពីអ្វីដែលបងៗរបស់លោកយ៉ូសែបនឹងធ្វើ ហើយព្រះអង្គអនុញ្ញាតឱ្យពួកគេមានសេរីភាពនៃការធ្វើបាប ព្រះជាម្ចាស់ជ្រាបថា ព្រះអង្គអាចធ្វើឱ្យកាលៈទេសៈអាក្រក់បែរទៅជាល្អវិញ។ ព្រះអង្គធ្វើដូច្នោះ ស្របតាមផែនការរបស់ទ្រង់តាំងពីដើមអស់កល្បមក។ បុត្ររបស់ព្រះជាម្ចាស់មាន «…បានដំរូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់» (អេភេសូរ ១:១១)។
គ្មានអ្វីដែលទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់លោកយ៉ូសែប ដែលបង្ហាញថា ព្រះអង្គធ្វើការខុសគ្នាជាមួយនឹងជីវិតរបស់បុត្ររបស់ព្រះអង្គផ្សេងទៀតឡើយ។ តាមពិត រ៉ូម ៨:២៨ និង អេភេសូរ ១:១១ បានបញ្ជាក់ថា ព្រះអង្គធ្វើការជាមួយយើងដូចគ្នា។
តើអ្នកជឿសេចក្តីសន្យានៅក្នុងរ៉ូម ៨:២៨ដែរឬទេ? កំណត់រឿងរ៉ាវអាក្រក់ដែលបានកើតឡើងចំពោះអ្នក ហើយបន្ទាប់មកសួរខ្លួនឯងថា តើអ្នកទុកចិត្តព្រះ ក្នុងការប្រើការទាំងអស់នោះជាប្រយោជន៍សម្រាប់អ្នក។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះអង្គនឹងធ្វើការនោះ។
អំណោយនៃការទុកចិត្តរបស់យើង
ប្រសិនបើ យើងសន្មតដោយល្ងីល្ងើថា ឪពុករបស់យើងគ្មានសិទ្ធិក្នុងការដែលយើងត្រូវដាក់ការទុកចិត្តរបស់យើងទេ លុះត្រាតែគាត់ត្រូវបង្ហាញពីប្រាជ្ញារបស់គាត់ដែលអាចយល់បានជាមុនសិន យើងបង្កើតកាលៈទេសៈដែលមិនអាចទៅរួច មិនមែនដោយសារដែនកំណត់របស់គាត់ទេ តែដោយសារដែនកំណត់របស់យើងវិញ (សូមមើល អេសាយ ៥៥:៨-៩)។
ពេលខ្លះ ដូចជាលោកយ៉ូសែបមានបទពិសោធដែរ ព្រះបានប្រទានឱ្យយើងដឹងអំពីហេតុផលរបស់ទ្រង់។ ថ្មីៗនេះ មិត្តភក្តិរបស់ខ្ញុំជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវទទួលការសម្រាកព្យាបាលយ៉ាងឈឺចាប់។ ប៉ុន្ដែ បានសង្គ្រោះជីវិតរបស់គាត់។ តាមរយៈការពិនិត្យព្យាបាលបានបង្ហាញថា មានអាការៈផ្សេងទៀតដែលត្រូវការការព្យាបាលបន្ទាន់។
នៅក្នុងករណីនេះ ហេតុផលដែលសង្ស័យអំពីគ្រោះថ្នាក់បានឃើញច្បាស់។ ក្នុងករណីផ្សេងទៀត យើងមិនដឹងពីហេតុផលទេ។ ប៉ុន្ដែការដែលយើងមិនដឹងពីហេតុផលទាំងនោះ ហេតុអ្វីបានជាយើងគិតថា ការដែលយើងមិនដឹងមូលហេតុ មានន័យថាគ្មានមូលហេតុឬអី? មានតែព្រះទេ ជាអ្នកដែលអាចកំណត់ថាអ្វីមានន័យ និងអ្វីគ្មានន័យ។ (ការសុគតដ៏ឈឺចាប់របស់ព្រះយេស៊ូវមើលទៅដូចជាមិនសមហេតុផល និងគ្មានន័យសោះនៅពេលនោះ តើមែនទេ?
ចំណុចចាប់ផ្ដើមនៃអំណរអស់កល្ប
បើមានជម្រើស នៅពេលជួបនឹងការល្បងលរបស់គាត់ ខ្ញុំច្បាស់ណាស់ថា លោកយ៉ូសែបនឹងដើរចេញពីពីឆាកនៃរឿងរ៉ាវរបស់ព្រះ។ នៅពាក់កណ្ដាលនៃរឿងរ៉ាវរបស់លោកយ៉ូប កូនៗទាំងដប់នាក់បានស្លាប់ រូបកាយរបស់គាត់ពេញដោយដំបៅ តាមមើលទៅដូចជាព្រះបោះបង់ចោលអ៊ីចឹង គេសួរគាត់ថាតើគាត់ចង់ចាកចេញពីលោកនេះឬទេ។ ខ្ញុំដឹងចម្លើយរបស់គាត់ ព្រោះនៅក្នុងយ៉ូប ៣:១១ គាត់និយាយថា «ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ ចាប់តាំងពីក្នុងផ្ទៃ …»។
ប៉ុន្ដែវាបានចប់សព្វគ្រប់ហើយ។ ការមកដល់នៃផែនដីថ្មី មានលោកយ៉ូប និងលោកយ៉ូសែប ព្រមទាំងព្រះយេស៊ូវអង្គុយនៅក្នុងពិធីជប់លៀងដ៏អស្ចារ្យ។ ហើយសួរពួកគេថា «តើសមគួរឬទេ?»
លោកយ៉ូបនឹងនិយាយថា «សមគួរណាស់»។ ហើយលោកយ៉ូសែបក៏ងក់ក្បាលយល់ស្របដែរ។ មិនចាំបាច់ឆ្ងល់ថា ព្រះយេស៊ូវឆ្លើយយ៉ាងម៉េចទេ។
ថ្ងៃមួយ យើងក៏នឹងឃើញនៅក្នុងបរិបទដែលទូលំទូលាយ ជាមួយនឹងទស្សននៃភាពអស់កល្ប តាម រយៈព្រះគុណដ៏លើសលប់របស់ព្រះ ដែលយើងមិនធ្លាប់មើលឃើញពីមុន និងចំណែកផ្សេងៗទៀតដែលយើងមិនពេញចិត្ត។ យើងនឹងឆ្ងល់ ហេតុអ្វីបានជាយើងអធិស្ឋានដើម្បីឱ្យបានដូចជាព្រះយេស៊ូវ ប៉ុន្តែ ក្រោយមកយើងសូមព្រះឱ្យដកវាចេញនូវអ្វីដែលព្រះអង្គបានចាត់មកជាចម្លើយសម្រាប់សេចក្តីអធិស្ឋានទាំងនោះ។
«ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ … ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ» (២ កូរិនថូស ៤:១៦-១៨)។
ជំនឿគឺការជឿនៅថ្ងៃនេះថា នៅថ្ងៃមួយ ពេលមើលត្រឡប់ទៅក្រោយ យើងនឹងឃើញថា វាជាការពិតរហូតមក។
សូមកុំរង់ចាំរហូតទាល់តែប្រាំនាទី បន្ទាប់ពីយើងស្លាប់ទើបទុកចិត្តលើអ្វីដែលព្រះជាម្ចាស់តែងតែមានគោលបំណងជានិច្ច។ ចូរយើងរៀនធ្វើវាពីត្រង់នេះ និងឥឡូវនេះ ចូរឱ្យភ្នែកសម្លឹងមើលព្រះប្រោសលោះរបស់យើង ព្រះអង្គពេញដោយព្រះគុណ និងអំណាចចេស្ដា ព្រមទាំងគោលបំណង។
Trusting God When the Pain Seems Pointless
I’ve written nine novels. Suppose you could interview characters from my books. If you asked them, “Would you like to suffer less?” I’m sure they’d answer, “Yes!”
I empathize with my characters. But as the author, I know that in the end all their suffering will be worth it, since it’s critical to their growth, and to the redemptive story.
God has written each of us into His story. We are part of something far greater than ourselves. God calls upon us to trust Him to weave that story together, so that, in the end that will never end, we will worship Him, slack-jawed at the sheer genius of His interwoven plot lines.
Pointless Pain?
But like my fictional characters, who are clueless to my strategies, we lack the perspective to see how parts of our lives fit into God’s overall plan. Cancer, disabilities, accidents, and other losses and sorrows appear devastatingly pointless. However, just because we don’t see any point in suffering doesn’t prove there is no point.
Joni Eareckson Tada is celebrating her fiftieth year in a wheelchair. Does celebrating seem the wrong word? It certainly would have to Joni as a 17-year-old desperately wanting to end her life. Yet looking back, we see her exponential character growth and the countless lives — my family’s included — God has touched through Joni. Scripture teaches us that in our sovereign God’s loving hands, no suffering we face is ever purposeless, no matter how it seems at the moment.
How many times does God have a purpose in events that seem senseless when they happen?
All Things for Our Eternal Good
Romans 8:28 is one of the most arresting statements in Scripture: “We know that for those who love God all things work together for good, for those who are called according to his purpose.” The context shows that in a groaning, heaving world, God’s concern is conforming His children to Christ’s image. And He works through the challenging circumstances of our lives to develop our Christlikeness.
In the Romans 8:28 of the Old Testament, Joseph said to his brothers (who’d sold him into slavery), “As for you, you meant evil against me, but God meant it for good, to bring it about that many people should be kept alive” (Genesis 50:20).
“God meant it for good” indicates God didn’t merely make the best of a bad situation; rather, fully aware of what Joseph’s brothers would do, and freely permitting their sin, God intended that the bad situation be used for good. He did so in accordance with His plan from eternity past. God’s children have “been predestined according to the purpose of him who works all things according to the counsel of his will” (Ephesians 1:11).
Nothing about God’s work in Joseph’s life suggests He works any differently in the lives of His other children. In fact, Romans 8:28 and Ephesians 1:11 are emphatic that He works the same way with us.
Do you believe the promise of Romans 8:28? Identify the worst things that have happened to you, and then ask yourself if you trust God to use those things for your good. The Bible asserts that He will.
The Gift of Our Trust
If we foolishly assume that our Father has no right to our trust unless He makes His infinite wisdom completely understandable, we create an impossible situation — not because of His limitations, because of ours (see Isaiah 55:8–9).
Occasionally, like Joseph eventually experienced, God gives us glimpses of His rationale. Some time ago, a friend of mine endured a serious accident and a painful recovery. But it saved his life. Medical tests revealed an unrelated condition that needed immediate attention.
In that case, a compelling reason for the accident became clear. In other cases, we don’t know the reasons. But given all that we don’t know, why do we assume our ignorance of the reasons means there are no reasons? Only God is in the position to determine what is and isn’t pointless. (Didn’t the excruciating death of Jesus appear both gratuitous and pointless at the time?)
A Head Start on Eternal Joy
Given the option while facing his trials, I’m confident Joseph would have walked off the stage of God’s story. In the middle of Job’s story — with ten children dead, his body covered in boils, apparently abandoned by God — ask him if he wants out. I know his answer because in Job 3:11 he said, “Why did I not perish at birth?”
But that’s all over now. On the coming New Earth, sit by Job and Joseph and Jesus at a lavish banquet. Ask them, “Was it really worth it?”
“Absolutely,” Job says. Joseph nods emphatically. No need to wonder how Jesus will respond.
One day, we too will see in their larger context, with an eternal perspective, God’s severe mercies, some of which we never understood, and others we resented. We’ll wonder why we prayed to be more like Jesus but then begged God to remove what He sent to answer those prayers.
“Therefore we do not give up. . . . For our momentary light affliction is producing for us an absolutely incomparable eternal weight of glory. So we do not focus on what is seen, but on what is unseen. For what is seen is temporary, but what is unseen is eternal” (2 Corinthians 4:16–18, CSB).
Faith is believing today what one day, in retrospect, we will see to have been true all along.
Let’s not wait until five minutes after we die to trust that God always has a point. Let’s learn to do it here and now, eyes locked on our gracious, sovereign, and ever-purposeful Redeemer.