ដង្ហើមសុភមង្គលនៃស្ថានសួគ៌ (Breathe in the Happiness of Heaven)
article
ខ្ញុំធំធាត់ឡើងនៅក្នុងផ្ទះដែលមិនមែនជាអ្នកជឿព្រះ ហើយខ្ញុំបានឮអំពីព្រះគ្រីស្ទដំបូង ពេលខ្ញុំនៅវ័យជំទង់ ។ ដំបូងឡើយ រឿងរ៉ាវនៅក្នុងព្រះគម្ពីរវាមិនខុសអីពីរឿងព្រេងរបស់ក្រិក និងរឿងកំប្លែងដែលខ្ញុំចូលចិត្តនោះទេ។ ក្រោយកមក ពេលខ្ញុំអានកណ្ឌគម្ពីរដំណឹងល្អ ហើយខ្ញុំបានជឿថា ព្រះយេស៊ូវជាព្រះពិតប្រាកដមែន ហើយបន្ទាប់មក ខ្ញុំបានដឹងថា ពួកវីរបុរសទាំងឡាយ គឺគ្រាន់តែជាស្រមោលនៃទ្រង់តែប៉ុណ្ណោះ។ ពេលព្រះយេស៊ូវសង្គ្រោះខ្ញុំ ខ្ញុំមានបទពិសោធជាមួយនឹងសុភមង្គលយ៉ាងជ្រាលជ្រៅ ដែលខ្ញុំមិនធ្លាប់មានពីមុន ហើយក៏មិនដែលបានឆ្លងកាត់មកដែរ។ ដួងចិត្តរីករាយរបស់ខ្ញុំបានកើតឡើង ចេញពីលទ្ធផលនៃការបានកើតជាថ្មី ការអត់ទោស និងការគង់នៅរបស់ព្រះវិញ្ញាណនៃព្រះ។ «មានសុភមង្គលហើយ អស់អ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យ ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប!» (ទំនុកតម្កើង ៣២:១ គខស)។